🏆 ការប្រកួត UEFA Champions League ដ៏កក្រើកនៅបារាំងក្នុងវគ្គ Play-off ជើងទី ១🏆
⚽️ AS Monaco 🇫🇷VS🇫🇷 Paris Saint-Germain
📅 ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦
⏰ វេលាម៉ោង៖ ០៣:០០ ទៀបភ្លឺ
🏟 នៅកីឡដ្ឋាន៖ Stade Louis II
🏆 សួស្តីបងប្អូន! យប់នេះយើងមានការប្រកួត Champions League ដ៏កក្រើកនៅលើឆាកអឺរ៉ុបរវាង Monaco ត្រូវប៉ះ Paris Saint-Germain ។ Monaco មានទំនុកចិត្តខ្លះដែរក្រោយធ្លាប់ឈ្នះ PSG ១-០ ក្នុងលីគ កាលពីខែវិច្ឆិកា ។ តើលោក Luis Enrique អាចនាំ PSG សងសឹកបានទេ ឬនៅកីឡដ្ឋាន Stade Louis II នឹងក្លាយជាកន្លែងកប់សពរបស់ក្រុមអ្នកមានបារាំងទៅ ?
📝 ក្រុមម្ចាស់ផ្ទះ Monaco របស់លោក Sebastián Pocognoli
ទោះបីពួកគេឡើងមកវគ្គនេះទាំងត្រដាបត្រដួស (លេខ ២១) និងទម្រង់លេងមិនស្ថិតស្ថេរ (ចាញ់ Real Madrid ៦-១) ប៉ុន្តែ…
កំណត់ត្រាក្នុងផ្ទះរបស់ពួកគេគឺរឹងមាំណាស់ ក្នុង Champions League ពួកគេ មិនចាញ់ ៤ ប្រកួតជាប់គ្នា និងរក្សា Clean Sheet ៣ ប្រកួតជាប់គ្នា នៅផ្ទះ ។
បញ្ហាធំគឺកីឡាកររបួស! Monaco អវត្តមានកីឡាករសំខាន់ៗដូចជា Minamino, Salisu, Zakaria និង Embolo ។
ប៉ុន្តែពួកគេនៅមាន Golovin និង Balogun ដើម្បីវាយបក ។
📝 ក្រុមភ្ញៀវ PSG របស់លោក Luis Enrique វិញលេងមិនសូវល្អទេក្នុងឆ្នាំ ២០២៦ នេះ (ចាញ់ ៣ ក្នុង ១០ ប្រកួតចុងក្រោយ)។
ថ្មីៗនេះទើបចាញ់ក្រុម Rennais ៣-១ និងបាត់បង់តំណែងកំពូលតារាង Ligue 1 ។
ប៉ុន្តែ… បទពិសោធន៍នៅអឺរ៉ុប PSG មានច្រើនជាង ក្នុងវគ្គជម្រុះបែបនេះ ពួកគេឈ្នះ ១០ ក្នុង ១៥ ប្រកួតចុងក្រោយ ។
ចំណុចសំខាន់គឺ Ousmane Dembélé គាត់កំពុងឡើងជើងខ្លាំង (ស៊ុត ៣ គ្រាប់ក្នុង ២ ប្រកួត) និងមានកំណត់ត្រាល្អពេលប៉ះ Monaco (ស៊ុត ៧ គ្រាប់ក្នុង ៩ ប្រកួត) ។
ទោះបីអវត្តមាន Fabian Ruiz និង Zaire-Emery ក៏ដោយ ប៉ុន្តែគុណភាពកីឡាកររួមរបស់ PSG នៅតែលើស Monaco ។
📝 សរុបមក៖ Monaco ក្នុងផ្ទះការពារល្អ តែបាត់បង់កីឡាករច្រើនពេក ។ PSG ទោះបីទម្រង់ធ្លាក់ចុះ តែពួកគេមាន Dembélé និង Hakimi ដែលអាចបង្កើតភាពខុសគ្នាបាន ។ ដោយសារនេះជាការប្រកួតរវាងក្រុមបារាំងដូចគ្នា ពួកគេស្គាល់គ្នាច្បាស់ណាស់ ។ ខ្ញុំជឿថា PSG នឹងមិនបណ្តោយឱ្យចាញ់ទៀតទេ ព្រោះពួកគេត្រូវការស្តារមុខមាត់ឡើងវិញ ។
💥 ខ្ញុំសូមផ្តល់តម្រុយច្បាស់ៗ 2 សម្រាប់យប់នេះពី Goal Khmer 💥
✅ ទី ១ លេង PSG ឈ្នះ ( PSG មានគុណភាពកីឡាករល្អជាង និងត្រូវការជ័យជម្នះដើម្បីស្តារមុខមាត់ ។ Monaco មានកីឡាកររបួសច្រើនពេក ទោះបីធ្លាប់ឈ្នះ PSG 1-0 ក្នុងលីគ កាលពីខែវិច្ឆិកា ) ។
✅ ទី ២ លេង Under 3.5 ( Monaco ក្នុងផ្ទះការពាររឹង (Clean Sheet ៣ ដង) នៅក្នុងជើងទី ១ នេះក្រុមទាំងពីរនឹងលេងការពារខ្លាំង មិនងាយមានគ្រាប់បាល់ទេ ) ។ លទ្ធផលព្យាករណ៍: PSG ឈ្នះ 2 – 0 ឬ 2-1 ។







